
ខែថ្មី កែទម្លាប់សន្សំសំចៃមិនល្អ
ខែថ្មី កែទម្លាប់សន្សំសំចៃមិនល្អ បងប្អូនមួយចំនួនប្រហែលជាយល់អារម្មណ៍ ចុងខែមិនទាន់ដាច់យៃមុនពេល ច្បាស់ជាងគេ! បញ្ហានេះកើតឡើងដោយសារយើងមានទម្លាប់សន្សំសំចៃមិនល្អ ហើយតែងតែមានទំនោរថា មានលុយប៉ុន្មានក្នុងដៃត្រូវតែចាយវាយទាល់តែអស់។ ការយល់ដឹងពីទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុមិនមែនជាអ្វីដែលយើងអាចចេះក្នុងមួយថ្ងៃ ឬសូម្បីតែបន្ទាប់ពីអានមាតិកានេះហើយបានទេ។ ប៉ុន្តែអ្នកអាចចាប់ផ្ដើមកែប្រែម្ដងបន្ដិចៗទៅលើទម្លាប់ចាយវាយរបស់អ្នក ហើយយកគន្លឹះទាំងនេះទៅអនុវត្ត នោះអ្នកនឹងឃើញផលវិជ្ជមានទៅលើស្ថានភាពហិរញ្ញវត្ថុទៅថ្ងៃមុខជាមិនខាន។