ខែថ្មី កែទម្លាប់​សន្សំសំចៃ​មិន​ល្អ

ខែថ្មី កែទម្លាប់​សន្សំសំចៃ​មិន​ល្អ បងប្អូនមួយចំនួនប្រហែលជាយល់អារម្មណ៍ ចុងខែមិនទាន់ដាច់យៃមុនពេល ច្បាស់ជាងគេ! បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​យើង​មាន​ទម្លាប់​សន្សំសំចៃ​មិន​ល្អ ហើយ​តែងតែមាន​ទំនោរ​ថា ​មាន​លុយ​ប៉ុន្មាន​ក្នុង​ដៃត្រូវតែចាយវាយ​ទាល់​តែ​​អស់។  ការយល់ដឹងពីទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុមិនមែនជាអ្វីដែលយើងអាចចេះក្នុងមួយថ្ងៃ ឬសូម្បីតែបន្ទាប់ពីអានមាតិកានេះហើយបានទេ។  ប៉ុន្តែអ្នកអាចចាប់ផ្ដើមកែប្រែម្ដងបន្ដិចៗទៅលើទម្លាប់ចាយវាយរបស់អ្នក ហើយយកគន្លឹះទាំងនេះទៅអនុវត្ត នោះអ្នកនឹងឃើញផលវិជ្ជមានទៅលើស្ថានភាពហិរញ្ញវត្ថុទៅថ្ងៃមុខជាមិនខាន។