គោលការណ៍នៃសិទ្ធិឯកជន
បច្ចុប្បន្នភាព៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤
សេចក្តីផ្តើម
កម្មវីធីទូរសព្ទដៃ WeMoney ជាវេទិការសាច់ប្រាក់រហ័ស ដែលត្រូវបានបង្កើតឡើងដោយស្របច្បាប់ដោយក្រុមហ៊ុន វី ហ្គ្រូ អាប់ ឯ.ក មានអាសយដ្ឋាន អគារ The Kampus លេខ0៨៤១, ជាន់ទី៩ Unit 9A មហាវិថីព្រះមុនីវង្ស (លេខ៩៣), ភូមិ១១, សង្កាត់ ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ យើងយល់ឃើញថាឯកជនភាពរបស់លោកអ្នកគឺ សំខាន់ណាស់ចំពោះយើង។ លោកអ្ន ក ចាំបាច់ត្រូវអានដោយយកចិត្តទុកដាក់ និងយល់ដឹងអំពីគោលការណ៍នៃសិទ្ធិឯកជនរបស់វីម៉ាន់នី ម៉ូបាល មុនពេល លោកអ្នកសម្រេចចិត្តបង្ហាញទិន្នន័យទៅកាន់កម្មវិធីទូរសព្ទរបស់យើង។
ការចូលប្រើប្រាស់របស់លោកអ្នក និងការបន្តធ្វើប្រតិបត្ដិការជាមួយកម្មវិធីទូរសព្ទវីម៉ាន់នី ម៉ូបាល ត្រូវបានចាត់ទុក ជាការយល់ព្រមស្របតាមគោលការណ៍នៃសិទ្ធិឯកជននេះ។
យើងខ្ញុំរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពរបស់យើងគ្រប់ពេលវេលា ដោយហេ តុផលណា មួយ។ យើងអាចធ្វើវិសោធនកម្មគោលការណ៍ភាពឯកជននេះ ដោយការបញ្ចូលការ កែសំរួលនៅ លើកម្ម វិធី ទូរសព្ទវីម៉ាន់នី ម៉ូបាល ឬគេហទំព័ររ។ អ្នកត្រូវបានណែនាំឱ្យពិនិត្យឡើងវិញនូវគោលការណ៍ឯកជនភាពនេះ ជា ទៀង ទាត់សម្រាប់ព័ត៌មានចុងក្រោយ។ ការផ្លាស់ប្តូរគោលការណ៍ឯកជននេះមានប្រសិទ្ធភាពចាប់ពីថ្ងៃប្រកាស។ ប្រសិនបើយើងធ្វើការផ្លាស់ប្តូរយ៉ាងច្រើនចំពោះគោលការណ៍ភាពឯកជននេះ និងវិធីដែលយើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក យើងនឹងប្រកាសការផ្លាស់ប្តូរទាំងនេះនៅ “បច្ចុប្បន្នភាព” ហើយនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីជូនដំណឹងដល់អ្នកអំពីការផ្លាស់ប្តូរសំខាន់ៗ។
ការព្រមព្រៀងរបស់អ្នកប្រើប្រាស់ និងវិសាលភាព
អ្នកប្រើប្រាស់យល់ព្រមនឹងគោលការណ៍ភាពឯកជននេះ ដែលរួមបញ្ចូលទាំងការយល់ព្រម ចំពោះការប្រមូល ដំណើរការការផ្ទេរ និងការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចដែលបានកំណត់នៅក្នុងគោលការណ៍នេះ នៅពេលអ្នកចុះឈ្មោះចូលប្រើឬប្រើប្រាស់សេវាតាមរយៈកម្មវិធីទូរសព្ទ WeMoney (WEMONEY Mobile Application) លើកលែងតែមានការកំណត់ផ្សេងពីនេះនៅក្នុងគោលការណ៍ឯកជនភាព ។ គោលការណ៍ឯកជនភាពនេះអនុវត្តចំពោះព័ត៌មានទាំងអស់ដែលយើងដំណើរការទាក់ទងនិងទំនាក់ទំនងរបស់អ្នកជាមួយយើងក្នុងនាមជាអតិថិជន។
ការប្រមូលព័ត៌មានព័ត៌មានផ្ទាល់ខ្លួន
ព័ត៌មានទំនាក់ទំនង ដូចជាឈ្មោះពេញ លេខទូរសព្ទ អ៊ីមែល និងព័ត៌មានស្រដៀងគ្នាផ្សេងៗទៀត ដូចជាថ្ងៃខែឆ្នាំកំណើត ស្ថានភាពគ្រូសារនិង ឬព័ត៌មានលម្អិតអំពីអត្តសញ្ញាណប័ណ្ណ។ ព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន មិនរាប់បញ្ចូលព័ត៌មានអនាមិក ឬប្រមូលផ្តុំតាមរបៀបដែលមិនអាចឱ្យយើងកំណត់អត្តសញ្ញាណបុគ្គលជាក់លាក់។ យើងក៏អាចតម្រូវឱ្យមានរូបថតផ្ទាល់ខ្លួនរបស់អ្នកដែលអាចអនុវត្តបានក្នុងអំឡុងពេលដំណើរការដាក់ពាក្យសុំ ឬនៅពេលដែលអ្នកកំពុងប្រើប្រាស់សេវាកម្មដើម្បីផ្ទៀងផ្ទាត់ព័ត៌មានទាំងអស់ដែលអ្នកបានផ្តល់ទៅឱ្យក្រុមហ៊ុន។
ព័ត៌មានហិរញ្ញវត្ថុ
ព័ត៌មានលំអិតអំពីគណនីធនាគារនិង ឬកាតឥណទាន ព័ត៌មានប្រាក់ចំណូល តារាងប្រាក់បៀវត្ស របាយការណ៍ធនាគារ កុងត្រាការងារ និងឯកសារចំណូលផ្សេងទៀត។
ព័ត៌មានកម្មវិធីទូរស័ព្ទ
(១) ព័ត៌មានទីតាំងភូមិសាស្ត្រ យើងអាចស្នើសុំការចូលប្រើ ឬការអនុញ្ញាត និងការតាមដានព័ត៌មានទីតាំងពីឧបករណ៍ចល័តរបស់លោកអ្នក ដោយនិរន្ដរ៍ ឬខណៈពេលដែលលោកអ្នកកំពុងប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់យើងខ្ញុំ ដើម្បីយើងខ្ញុំអាចផ្តល់សេវាកម្មផ្អែកលើទីតាំង។
(២) ការចូលប្រើឧបករណ៍ចល័ត យើងអាចស្នើសុំការចូលប្រើ ឬការអនុញ្ញាតចំពោះមុខងារមួយចំនួនពីឧបករណ៍ចល័ត(Mobile Device) របស់លោកអ្នក រួមមាន កាមេរ៉ា ការទំនាក់ទំនង (Contact) មីក្រូហ្វូន (Microphone) ឧបករណ៍ចាប់សញ្ញា សារ (SMS) គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្ទុកទិន្នន័យ និងមុខងារផ្សេងទៀត។
(៣) ទិន្នន័យនៃឧបករណ៍ចល័ត យើងអាចប្រមូលព័ត៌មានឧបករណ៍ (ដូចជាលេខសម្គាល់ឧបករណ៍ចល័តរបស់លោកអ្នក ម៉ូដែល និងក្រុមហ៊ុនផលិត) ប្រព័ន្ធប្រតិបត្តិការ ព័ត៌មានកំណែ និងអាសយដ្ឋាន (IP) ។
(៤) ការជូនដំណឹងភ្លាម យើងអាចស្នើសុំឱ្យលោកអ្នក ឱ្យយើងខ្ញុំអាចជូនដំណឹងភ្លាមដល់លោកអ្នក ទាក់ទងនឹងគណនីរបស់លោកអ្នកឬកម្មវិធី។
(៥) ប្រសិនបើលោកអ្នកចង់បញ្ឈប់ការទំនាក់ទំនងតាមប្រភេទទាំងនេះ អ្នកអាចបិទវានៅក្នុងការកំណត់ឧបករណ៍ (Device Settings) របស់លោកអ្នក។
វិធីប្រមូលទិន្នន័យ
យើងអាចប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីប្រភពផ្សេងទៀត ដូចជាព័ត៌មានដែលអ្នកផ្តល់ឱ្យយើងដោយផ្ទាល់ ឬដោយប្រយោលរួមទាំងព័ត៌មានដែលប្រមូលបានពីទិន្នន័យការប្រើប្រាស់ទូរស័ព្ទរបស់អ្នក រួមទាំងរបស់យើងផងដែរតាមរយៈក្រុមការងារបម្រើរអតិថិជនដោយត្រូវគោរពតាមច្បាប់និងបទប្បញ្ញត្តិនានា។
សូមកត់សម្គាល់ថា ប្រសិនបើអ្នកប្រើកម្មវិធីទូរសព្ទវីម៉ាន់នី ម៉ូបាល ឬសេវាកម្មរបស់យើងជំនួសមនុស្សផ្សេងទៀតដូចជាគ្រួសារ មិត្តភក្តិ ឬនិយោជិក អ្នកត្រូវតែធានាថា អ្នកមានសិទ្ធិផ្តល់ឱ្យយើងនូវព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ ការប្រើប្រាស់កម្មវិធីទូរសព្ទវីម៉ាន់នី ម៉ូបាល តាមរបៀបនេះសន្មត់ដោយស្វ័យប្រវត្តិថាអ្នកបានទទួលការអនុញ្ញាតត្រឹមត្រូវពីម្ចាស់ព័ត៌មានផ្ទាល់ខ្លួន។ អ្នកតំណាងនិងធានាថាក្រុមគ្រួសារ មិត្តភក្តិ ឬនិយោជិករបស់អ្នក ដែលមានព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្តល់ដល់ពួកយើងបានយល់ព្រមក្នុងការប្រើប្រាស់ដំណើរការរក្សាទុក និងការបង្ហាញទិន្នន័យរបស់ពួកគេស្របតាមគោលការណ៍នេះនិងច្បាប់ដែលអាចអនុវត្តបានទាំងអស់។
ប្រសិនបើអ្នកជ្រើសរើសមិនផ្តល់ឱ្យយើងនូវព័ត៌មានផ្ទាល់ខ្លួនណាមួយ ដែលយើងត្រូវការពីអ្នក ឬប្រសិនបើអ្នកមិនព្រមព្រៀង នៅពេលណាមួយក្នុងអំឡុងពេលនៃការប្រើប្រាស់សេវាកម្មរបស់យើង ទាក់ទងការប្រមូល ដំណើរការនិង ឬផ្ទុកព័ត៌មានផ្ទាល់ខ្លួនណាមួយដូចដែលបានកំណត់នៅក្នុងគោលការណ៍ឯកជនភាពនេះ យើងរក្សាសិទ្ធិក្នុងការបដិសេធការស្នើសុំរបស់អ្នកឬការបន្តសេវាកម្មណាមួយរបស់យើង។
ការប្រើប្រាស់ព័ត៌មានរបស់អ្នក
ព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលពីអ្នក នឹងត្រូវបានប្រើដើម្បីអនុញ្ញាតឱ្យយើងបម្រើសេវាកម្មដែលអ្នកបានស្នើសុំពីយើង។ យើងអាចប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក្នុងការ៖
(១)សម្រួលដល់ការប្រើប្រាស់កម្មវិធីទូរសព្ទវីម៉ាន់នី ម៉ូបាលរបស់អ្នកនិង ឬប្រើក្នុងការចុះឈ្មោះគណនីកម្មវិធីទូរសព្ទរបស់អ្នកប្រសិនបើមាន។
(២)ផ្ទៀងផ្ទាត់អត្តសញ្ញាណ និងព័ត៌មានលំអិតទាក់ទងរបស់អ្នក។
(៣)ផ្តល់សេវាកម្មរបស់យើង
(៤)ដំណើរការប្រតិបត្តិការនិងផ្ញើការជូនដំណឹងអំពីប្រតិបត្តិការរបស់អ្នក
(៥)ទាក់ទងអ្នក និងធ្វើបច្ចុប្បន្នភាពអ្នកអំពីការបម្រើសេវាកម្មរបស់យើង។
(៦)ទំនាក់ទំនងជាមួយអ្នកនិងដំណើរការសំណើរបស់អ្នក។
(៧)អនុវត្តការដាក់ពិន្ទុឥណទានលើពាក្យសុំរបស់អ្នក
(៨)ផ្តល់ជូននូវការស្ទង់មតិ ការផ្សព្វផ្សាយ និងការទំនាក់ទំនងទីផ្សារ។
(៩)កែលម្អមាតិកា និងកម្មវិធីទូរសព្ទវីម៉ាន់នី ម៉ូបាលរបស់យើងកាន់តែប្រសើរ។
(១០)ធ្វើឱ្យប្រសើរឡើងនូវសេវាកម្មរបស់យើង។
(១១)ផ្តល់សេវាកម្មផ្ទេរប្រាក់តាមអេឡិចត្រូនិក និងសេវាកម្មពាក់ព័ន្ធ។
(១២)ទំនាក់ទំនងផ្តល់ជូនឯកសារយោងផ្ទាល់ខ្លួន ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មាននិងសម្របសម្រួលទាក់ទងនឹងអត្តសញ្ញាណនិងស្ថានភាពផ្ទាល់ខ្លួនរបស់អតិថិជន។
(១៣)ឆ្លើយតបចំពោះការសាកសួរយោបល់ ឬកង្វល់ទាក់ទងនឹងសេវាកម្មរបស់យើង។
(១៤)ផ្តល់ការណែរនាំ និងជួយដល់អតិថិជនទាក់ទងសេវាកម្ម។
(១៥)ការប្រមូលបំណុលដែលយឺតយ៉ាវ
(១៦)អនុវត្តសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនសម្រាប់ការពារផលប្រយោជន៍របស់ខ្លួន។
(១៧)គោលបំណងដែលបានបញ្ជាក់ និងស្របច្បាប់ផ្សេងទៀត ដែលបានកំណត់និងប្រកាសពីមុនឬអាចអនុវត្តបានភ្លាមៗបន្ទាប់ពីការប្រមូលព័ត៌មានផ្ទាល់ខ្លួន។
យើងមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ជាមួយតតិយជនណាមួយផ្សេងទៀតសម្រាប់គោលបំណងអាជីវកម្មរបស់ពួកគេ ដូចជារាប់បញ្ចូលទាំងការធ្វើទីផ្សារនិងការផ្សាយពាណិជ្ជកម្មដោយគ្មានការយល់ព្រមនិងការអនុញ្ញាតពីអ្នកឡើយ។
អ្នកផ្តល់សេវាតតិយជនឬ ភាគីទីបី
យើងអាចជួលអ្នកផ្តល់ពិន្ទុឥណទានខាងក្រៅ ឬក្រុមហ៊ុនភាគីទីបីដើម្បីជួយសម្រួលដល់សេវាកម្មរបស់យើង ដោយធ្វើសកម្មភាពទាក់ទងនឹងសេវាកម្មនានាដើម្បីជួយយើងក្នុងការវិភាគអំពី សេវាកម្មរបស់យើង ឬសម្រួលក្នុងការប្រមូលគណនីដែលយឺតយ៉ាវ។
តតិយជនទាំងនេះមានសិទ្ធិប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីបំពេញភារកិច្ច ក្នុងនាមយើង ហើយមានកាតព្វកិច្ចមិនបង្ហាញការប្រើប្រាស់ ឬរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងណាមួយឡើយ។
ការចែករំលែកព័ត៌មាន
យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបី ដែលរួមមានអង្គភាពដូចខាងក្រោមៈ
(១) សាខា ឬសមាជិកនៃ WeMoney ។ ក្រុមគ្រួសារសាជីវកម្មទាំងអស់របស់ WeMoney ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្ទាល់ និងដោយប្រយោលរបស់យើងដើម្បីជួយក្នុងការផ្តល់សេវាកម្ម និងជួយស្វែងរក ការពារនូវសកម្មភាពខុសច្បាប់ដែលអាចកើតមាន ឬការបំពានលើគោលការណ៍របស់យើង និងផ្តល់ការវិភាគទិន្នន័យត្រឹមត្រូវលើការប្រើប្រាស់កម្មវិធីទូរសព្ទរួមទាំងទំនាក់ទំនងទីផ្សារ។
(២) តុលាការ មន្រ្តីរដ្ឋាភិបាល ការអនុវត្តច្បាប់ ឬនិយតករផ្សេងទៀតទាក់ទងនឹងដីកា ដីកាតុលាការ ឬនីតិវិធី ឬតម្រូវការផ្នែកច្បាប់ផ្សេងទៀតក្រោមច្បាប់ ឬបទបញ្ញត្តិហ្វីកម្ពុជានៅពេលដែលយើងត្រូវធ្វើដូច្នេះដើម្បីអនុវត្តតាមច្បាប់ ឬបទបញ្ញត្តិនោះ ឬនៅពេលដែលយើងជឿជាក់លើការសំរេចចិត្តរបស់យើងថាការបង្ហាញព័ត៌មានផ្ទាល់ខ្លួនគឺចាំបាច់ ដើម្បីការពារគ្រោះថ្នាក់រាងកាយឬការបាត់បង់ហិរញ្ញវត្ថុ ឬរាយការណ៍ពីសកម្មភាពខុសច្បាប់ដែលសង្ស័យឬស៊ើបអង្កេតការរំលោភលើលក្ខខណ្ឌនានា។
(៣)ទីភ្នាក់ងារឥណទាននិងទីភ្នាក់ងារប្រមូលប្រាក់ដើម្បីរាយការណ៍ព័ត៌មានគណនីដូចដែលបានអនុញ្ញាតដោយច្បាប់។
(៤) សេវាកម្មអតិថិជន សម្រាប់គោលបំណងបម្រើអតិថិជន។
(៥) ធនាគារ ឬដៃគូហិរញ្ញវត្ថុដែលត្រូវបានអនុញ្ញាតដោយច្បាប់ ឬដែលតម្រូវដោយទំនាក់ទំនងអាជីវកម្មតាមកិច្ចសន្យា។
(៦)នាយកដ្ឋានផ្នែកច្បាប់ដើម្បីធានាបាននូវការអនុលោមតាមវិធាន និងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល និងដើម្បីការពារយើងពីគ្រោះថ្នាក់ដល់សិទ្ធិទ្រព្យសម្បត្តិ ឬសុវត្ថិភាពអ្នកប្រើប្រាស់ដទៃទៀតនៃកម្មវិធីទូរសព្ទ ឬសាធារណៈជនដូចដែលបានតម្រូវ ឬអនុញ្ញាតដោយច្បាប់។
(៧) អ្នកផ្តល់សេវាកម្ម ដើម្បីផ្តល់លទ្ធភាពដល់អ្នកផ្តល់សេវាកម្មក្រោមកិច្ចសន្យាជាមួយយើងដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់យើងដូចជាការការពារការក្លែងបន្លំ ការប្រមូលវិក្កយបត្រ សេវាកម្មអតិថិជន និងសេវាកម្មបច្ចេកវិទ្យា។
សេចក្តីជូនដំណឹងពិសេស សម្រាប់អនីតិជន ឬកុមារ
ការប្រើប្រាស់គេហទំព័រមិនសំដៅចំពោះមនុស្សដែលមានអាយុក្រោម ១៨ ឆ្នាំឡើយ ហើយយើងនឹងមិនប្រមូល ប្រើប្រាស់ ឬផ្តល់ដំណើរការក្នុងទម្រង់ណាទាំងអស់នូវព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្សដែលមានអាយុក្រោម ១៨ ឆ្នាំដោយចេតនា ឬអចេតនាឡើយ។
ដូច្នេះយើងក៏ស្នើសុំអ្នកប្រសិនបើអ្នកមានអាយុក្រោម18ឆ្នាំសូមកុំផ្ញើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមកយើង ឧទាហរណ៍ ឈ្មោះ អាសយដ្ឋាន និង អ៊ីម៉ែល។ បើអ្នកមានអាយុតិចជាង ១៨ ឆ្នាំហើយអ្នកចង់សួរសំណួរ ឬប្រើគេហទំព័រនេះដែលតម្រូវឱ្យអ្នកបញ្ជូនព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសូមឱ្យឪពុកម្តាយឬអាណាព្យាបាលរបស់អ្នកធ្វើជំនួសអ្នក។
ភាពត្រឹមត្រូវនៃព័ត៌មាន
ប្រសិនបើអ្នកចង់ពិនិត្យឡើងវិញ ផ្លាស់ប្តូរ ឬលុបចោលព័ត៌មានផ្ទាល់ខ្លួនណាមួយដែលអ្នកបានផ្តល់ឱ្យយើង សូមទាក់ទងមកយើងភ្លាមៗដោយប្រើព័ត៌មានទំនាក់ទំនងរបស់យើងដែលមាននៅខាងក្រោម។
ការផ្ទុកព័ត៌មាន
យើងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតទៅទៀត ក្នុងករណីចាំបាច់និងពាក់ព័ន្ធសម្រាប់សេវាកម្មរបស់យើងក្នុងរយៈពេលមួយ។ យើងក៏អាចរក្សាទុកព័ត៌មានផ្ទាល់ខ្លួនដើម្បីអនុវត្តតាមតម្រូវការនៃច្បាប់និងបទប្បញ្ញត្តិនានាដើម្បីការពារការក្លែងបន្លំ ដោះស្រាយវិវាទ និងបញ្ហាផ្សេងៗ ឬធ្វើសកម្មភាពផ្សេងទៀតដែលត្រូវបានអនុញ្ញាត ឬតម្រូវដោយច្បាប់និងបទប្បញ្ញត្តិដែលអាចអនុវត្តបាន។ នៅក្រោមគោលការណ៍ទិន្នន័យរបស់យើង យើងនឹងលុបចោលព័ត៌មានផ្ទាល់ខ្លួនដោយសុវត្ថិភាព និងស្របតាមច្បាប់និងបទប្បញ្ញត្តិដែលអាចអនុវត្តបានបន្ទាប់ពីព័ត៌មានផ្ទាល់ខ្លួនលែងចាំបាច់ ហើយឈប់ពាក់ព័ន្ធនឹងសេវាកម្មរបស់យើងលើកលែងតែច្បាប់និងបទប្បញ្ញត្តិ ឬសំណូមពររបស់អ្នកប្រើប្រាស់ដោយសរសេរជាលាយលក្ខណ៍អក្សរ។
សុវត្តិភាពនៃព័ត៌មាន
សុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកគឺជាអាទិភាពរបស់យើង។ លើកលែងតែបានបញ្ជាក់នៅក្នុងគោលការណ៍ឯកជននេះ យើងមិនបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅឱ្យភាគីទីបីដោយគ្មានការយល់ព្រមច្បាស់លាស់ពីអ្នកឡើយ។ លើសពីនេះទៅទៀតយើងចាត់វិធានការសមហេតុផលទាំងអស់ហើយប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធានាថារាល់ព័ត៌មានផ្ទាល់ខ្លួនដែលទទួលបាននឹងត្រូវរក្សាជាការសម្ងាត់ និងសុវត្ថិភាពទោះបីនៅលើអ៊ីនធឺណិតឬនៅក្រៅអ៊ីនធឺណិតក៏ដោយ។ យើងការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយប្រើវិធានការសុវត្តិភាពបច្ចេកទេស និងរដ្ឋបាលផ្សេងៗគ្នាដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ការប្រើប្រាស់មិនត្រឹមត្រូវ ការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ យើងអាចប្រើនិងកែលម្អវិធានការសុវត្តិភាពផ្សេងៗ នៅពេលដែលបច្ចេកវិទ្យាថ្មីអាចប្រើបានតាមដែលសមរម្យដូចជា Firewall និងការគ្រប់គ្រង ឬការចូលប្រើទិន្នន័យ។
ការសម្ងាត់របស់អ្នកប្រើប្រាស់
ដើម្បីធានានូវភាពឯកជននៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបន្ថែមទៀត យើងសូមណែនាំឱ្យរក្សាព័ត៌មានលំអិតអំពីគណនីរបស់អ្នកជាការសម្ងាត់គ្រប់ពេល។
តំណភ្ជាប់ខាងក្រៅ
កម្មវិធីទូរសព្ទវីម៉ាន់នី ម៉ូបាលអាចមានតំណភ្ជាប់ទៅកាន់កម្មវិធីទូរសព្ទ ឬគេហទំព័រផ្សេងទៀតដែលមិនដំណើរការដោយពួកយើង។ ប្រសិនបើអ្នកចុចលើតំណភ្ជាប់របស់ភាគីទីបី អ្នកនឹងត្រូវបានបញ្ជូនបន្តទៅគេហទំព័ររបស់ភាគីទីបី។ យើងសូមណែនាំអ្នកឱ្យពិនិត្យឡើងវិញនូវគោលការណ៍ឯកជនភាពនៃគេហទំព័រដែលអ្នកចូលទៅកាន់។ យើងមិនមានការគ្រប់គ្រង និងមិនទទួលខុសត្រូវចំពោះខ្លឹមសារគោលការណ៍ឯកជនភាពឬការអនុវត្តរបស់គេហទំព័រឬសេវាកម្មភាគីទីបីណាមួយឡើយ។
ទំនាក់ទំនងមកកាន់យើងខ្ញុំ
ប្រសិនបើលោកអ្នកមានសំណួរណាមួយចំពោះគោលការណ៍នៃសិទ្ធិឯកជននេះ ឬវិធានការចំពោះទិន្នន័យ/ព័ត៌មានរបស់លោកអ្នក ឬលោកអ្នកចង់ចូលប្រើប្រាស់ទិន្នន័យ/ព័ត៌មានរបស់លោកអ្នក លោកអ្នកអាចទាក់ទងមកយើងតាមរយៈ៖
ក្រុមហ៊ុនឈ្មោះ៖ វី ហ្គ្រូ អាប់ ឯ.ក ( We Gro Up Co.,Ltd. )
ទូរសព្ទ៖ +855 86 967 676
សារអេឡិចត្រូនិក៖ info@wemoney.asia ឬ
អាសយដ្ឋាន៖ អគារ The Kampus លេខ0៨៤១, ជាន់ទី៩ Unit 9A មហាវិថីព្រះមុនីវង្ស (លេខ៩៣), ភូមិ ១១, សង្កាត់ ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ច្បាប់គ្រប់គ្រង និងដោះស្រាយវិវាទ
គោលការណ៍នៃសិទ្ធិឯកជននេះត្រូវបានគ្រប់គ្រងនិងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ប្រសិនបើវិវាទមានភាពចម្រូងចម្រាស ឬការទាមទារណាមួយកើតឡើងទាក់ទងនឹងខចែងនិងលក្ខខណ្ឌទាំងនេះ ភាគីត្រូវដោះស្រាយតាមរយៈការចរចាគ្នាដោយសន្តិវិធី។ ប្រសិនបើភាគីមិនអាចដោះស្រាយវិវាទសន្តិវិធីបានទេនោះភាគីអាចបញ្ជូនវិវាទទៅដោះស្រាយដោយតុលាការមានសមត្ថកិច្ចនៃប្រទេសកម្ពុជា។
Privacy Policy
Updated: September 3rd , 2024
Introduction
WeMoney Mobile App is a Digital lending Platform established by We Gro Up Co., Ltd. locates at The Kampus Building No. 0841, 9th Floor, Unit 9A, Monivong Blvd (No. 93), Village 11, Sangkat Tonle Basak , Khan Chamkarmon , Phnom Penh, Kingdom of Cambodia. We understand that your privacy is very important to us. You need to read carefully and understand the privacy policy before you decide to disclose data to our mobile application.
Your access and operate with the WeMoney Mobile application constitutes your consent to this PrivacyPolicy.
We reserve the right to update our privacy policy at any time for any reason. We may modify this Privacy Policy by adding modifications to the WeMoney Mobile app or website. You are advised to review this Privacy Policy regularly for the latest information. This change in privacy policy is effective from the date of announcement. If we make significant changes to this Privacy Policy and the way we use your personal information, we will post these changes as “up-to-date” and will do our best to notify you of any significant changes.
User Consent And scope
Users agree to this Privacy Policy, which includes consent to the collection, processing, transfer and storage of your personal information as set forth in this policy when you sign in or use the Services through WeMoney mobile app (WEMONEY Mobile Application) Except as otherwise set forth in the Privacy Policy. This Privacy Policy applies to all information we process and your communications with us as a customer.
Collection of personal information
Contact information such as full name, phone number, email and other similar information such as date of birth, family status and / or ID card details. Personally identifiable information does not include anonymous or aggregated information in a way that makes it impossible for us to identify specific individuals during the application process or when you are using the service to verify all the information you have provided to the company.
Financial information,
bank and / or credit card details, income information, payroll, bank statements, employment contracts and other income documents.
Mobile application information
( 1) Geolocation Information We may request access or authorization and tracking of location information from mobile devices. Yours permanently or while you are using our mobile app so that we can provide location-based services.
( 2) Access to mobile devices We may request access or authorization for certain functions from your mobile device, including camera, contacts , microphone , message sensor . ( SMS) Social media accounts, data storage and other functions.
(3) Mobile device data We may collect device information (such as your mobile device ID, model and manufacturer), operating system, version and IP address information .
(4) Immediate Notification We may request that we may notify you immediately regarding your account or application.
(5) If you want to stop these types of communications, you can turn it off in your Device Settings .
How to collect data
We may collect your personal information from other sources, such as information you provide to us directly or indirectly, including information collected from your mobile data, including ours, through our Customer Service Team, subject to Laws and regulations.
Please note that if you use the Mobile Money Mobile app or our Services on behalf of other people such as family, friends or employees, you must ensure that you have the right to provide us with their personal information. Using the Mobile Money Mobile app in this way automatically assumes that you have received the proper permission from the owner of the personal information. You represent and ensure that your family, friends or employees with the personal information you provide to us agree to use the process of storing and displaying their data in accordance with this policy and law. All applicable.
If you choose not to provide us with any personal information we need from you, or if you do not agree at any time during the use of our services, contact us to collect, process and / or store any personal information. As set forth in this Privacy Policy, we reserve the right to deny your request or renew any of our services.
Use of your information
The personal information we collect from you will be used to enable us to provide the services you have requested from us. We may use your personal information to:
(1) Facilitate the use of your Mobile Money mobile application and / or use to register your mobile application account, if any.
(2) Verify your identity and contact details.
(3) Provide our services
(4) Process transactions and send notifications about your transactions
(5) Contact you and update you about our services.
(6) Communicate with you and process your request.
(7) Apply credit rating on your application
(8) Provide surveys, promotions and marketing communications.
(9) Improve our Vimanimobal content and applications.
(10) Improve our services.
(11) Provide electronic money transfer service and related services.
(12) The contact provides personal references to verify the accuracy of the information and coordinate regarding the identity and personal status of the client.
(13) Respond to inquiries or concerns regarding our services.
(14) Provide guidance and help customers contact the service.
(15) Delayed debt collection
(16) To exercise the legal rights of the company to protect its interests.
(17) Other specified and legitimate objectives that have been previously identified and announced or are applicable immediately after the collection of personal information.
We do not share your personal information with any other third party for their business purposes, including including marketing and advertising without your consent and permission. No.
Third party or third party service provider
We may hire an external credit scorer or a third party company to facilitate our services by conducting services related activities to assist us in analyzing our services or to facilitate the collection of late accounts. .
These third parties have the right to use your personal information to perform their duties on our behalf and are under no obligation to disclose the use or storage of your personal information for any purpose.
Information sharing
We may share your personal information with third parties, including the following entities:
(1) Branch or member of WeMoney . All corporate families of WeMoney . Our direct and indirect subsidiaries to assist in the provision of services and to seek the prevention of possible illegal activities or violations of our policies and to provide accurate data analysis on Use of mobile applications, including marketing communications.
(2) Courts, government officials, law enforcement or other regulators in relation to court orders or court procedures or other legal requirements under Cambodian law or regulations, when we have to do so in order to Comply with those laws or regulations, or when we believe our decision to disclose personal information is necessary to prevent physical harm or financial loss or to report activities Illegal, suspected or investigated violation of conditions.
(3) Credit and collection agencies to report account information as permitted by law.
(4) Customer service for customer service purposes.
(5) Bank or financial partner authorized by law or required by business relationship Contract.
(6) The legal department to ensure compliance with the rules and regulations of the Royal Government and to protect us from endangering the rights, property or safety of other users of the mobile application or the public as required. Or permitted by law.
(7) Providers to enable our service providers under contract with us to support our business operations such as fraud prevention, billing, customer service and services. Technology.
Special Notice for Minors or Children
The use of the Website is not intended for persons under the age of 18 and we will not collect, use or provide in any form any personal information of persons under the age of 18 intentionally or unintentionally.
Therefore, we also ask that if you are under 18 , do not send us your personal information, for example, name, address and email. If you are under the age of 18 and you want to ask questions or use this site that requires you to submit your personal information, ask your parents or guardians to act on your behalf.
Accuracy of information
If you wish to review, change or delete any personal information you have provided to us, please contact us immediately using our contact information below.
Information storage
We retain your personal information if necessary and relevant for our services for a period of time. We may also retain personal information to comply with the requirements of laws and regulations to prevent fraud, resolve disputes and other issues, or take other actions permitted or required by law and regulation. Applicable provisions. Under our data policy, we will safely and confidentially delete personal information in accordance with applicable laws and regulations after personal information is no longer needed and ceases to be relevant to our services, except as required by law and regulations. Provisions or requests of users in writing.
Information Security
Securing your personal information is our priority. Except as expressly provided in this Privacy Policy, we do not disclose your personal information to third parties without your express consent. In addition, we take all reasonable steps and do our best to ensure that all personal information obtained is kept confidential and secure, whether online or offline. Even the internet. We protect your personal information using a variety of security, technical and administrative measures to reduce the risk of loss, misuse, unauthorized access. We can use and improve various security measures when new technologies are available, such as firewalls and data management or access.
User Confidentiality
To further ensure the privacy of your personal information, we recommend that you keep your account details confidential at all times.
External links
Mobile Money Mobile app may contain links to mobile apps or other websites not operated by us. If you click on a third party link, you will be redirected to a third party website. We encourage you to review the privacy policy of the websites you visit. We have no control over and are not responsible for the content, privacy policies or practices of any third party website or services.
Contact us
If you have any questions about this Privacy Policy or measures regarding your data / information or you wish to access your data / information, you may contact us at Term:
Company Name: We Gro Up Co. , Ltd.
Phone: +855 86 967 676
Email: info@wemoney.asia or
Address: The Kampus Building No. 0841, 9th Floor, Unit 9A, Monivong Blvd (No. 93), Village 11, Sangkat Tonle Bassac , Khan Chamkarmon , Phnom Penh , Kingdom of Cambodia.
Law on Dispute Management and Resolution
This Privacy Policy is governed by and construed in accordance with the laws of the Kingdom of Cambodia.
If any dispute or dispute arises regarding these terms and conditions, the parties shall resolve it through peaceful negotiations. If the parties are unable to resolve the dispute peacefully, the parties may refer the dispute to a court of competent jurisdiction of Cambodia.