We.Money

យើងកំពុងឆ្ពោះទៅដល់អ្នកប្រើប្រាស់ 1 លាននាក់ និងលើសពីនេះ

ការធ្វើដំណើររបស់ពួកយើង

“ដំណើរផ្លាស់ប្តូររបស់ពួកយើង ជាមួយ We Money Mobile ។

ចាប់តាំងពីឆ្នាំ ២០១៨ កន្លងមក ក្រុមស្ថាបនិកវ័យក្មេងរបស់យើង បានចាប់ផ្តើមបេសកកម្មក្នុងការផ្តល់ សេវាសាច់ប្រាក់បន្ទាន់ ដែលជាជម្រើសថ្មី ដល់អ្នកប្រើប្រាស់ដែលកំពុងប្រឈម នឹងបញ្ហាហិរញ្ញវត្ថុ ជាមួយដំណើរការស្នើសុំកម្ចីដ៏ស្មុគស្មាញ និងមានរយៈពេលយូរ កង្វះតម្លាភាព និងប្រព័ន្ធឥណទានហួសសម័យ។ នៅឆ្នាំ ២០២៤ យើងបានបើកដំណើរការ វីម៉ាន់នី ម៉ូបាល We Money Mobile ក្នុងនាមជាអ្នកត្រួសត្រាយ ដើម្បីពង្រីកវិសាលភាពការ ផ្តល់សាច់ប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ដោយផ្តល់ប្រាក់សាច់ប្រាក់ភ្លាមៗ និងមិនមានការរំខានតាមរយៈ វេទិកា ដែលងាយស្រួលប្រើ របស់យើង ដើម្បីផ្លាស់ប្តូរលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុបែបថ្មី សម្រាប់អ្នកប្រើប្រាស់ទាំងអស់គ្នា។

តាំងពីដើមមក ចក្ខុវិស័យរបស់យើងគឺផ្តល់ការគាំទ្រ ផ្នែកសេវាហិរញ្ញវត្ថុភ្លាមៗ ដល់ជនទាំងឡាយណាដែលមិនទាន់ មានលក្ខខណ្ឌ គ្រាប់គ្រាន់ដើម្បីទទួលសេវាពីស្ថាប័នហិរញ្ញវត្ថុ និងផ្តល់លទ្ធភាពដល់ពួកគេឆ្ពោះទៅរកឯករាជ្យភាពសេដ្ឋកិច្ច។ ជាមួយនឹងការប្តេជ្ញាចិត្ត យ៉ាងខ្ជាប់ខ្ជួនចំពោះតម្លាភាព និងការអនុលោមតាមច្បាប់របស់ប្រទេសកម្ពុជា សេវាកម្ម វីម៉ាន់នី We Money Mobile បានឈរជាដៃគូដែលអាចផ្តល់ទំនុកចិត្តបាន សម្រាប់អ្នកប្រើប្រាស់រាប់ពាន់នាក់ និងជាដៃគូដ៏សំខាន់នៅពេលពួកគាត់ត្រូវការ សេវាប្រាក់បន្ទាន់បំផុត។

ជាមួយនឹងផ្នត់គំនិត អតិថិជនជាអតិភាពចំបង ព្រមទាំងនវានុវត្តន៍បច្ចេកវិជ្ជា យើងខ្ញុំនៅតែបន្តខិតខំកែលម្អឥតឈប់ឈរ ចំពោះ ការផ្តល់សេវាប្រាក់កម្ចី តាមប្រព័ន្ធឌីជីថល ដោយផ្តល់នូវបទពិសោធន៍ថ្មីៗនៃសេវាសាច់ប្រាក់បន្ទាន់មួយនេះ អោយមានភាពកាន់តែរលូន និងសុវត្ថិភាព។ ជាមួយការការដឹកនាំដោយការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ចំពោះការជំរុញឲ្យមានការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា យើងខ្ញុំមានគោលបំណងក្លាយជាដៃគូដែលគួរឱ្យទុកចិត្តរបស់បងប្អូនអ្នកប្រើប្រាស់ នៅលើវិថីឆ្ពោះ ទៅកាន់ការពង្រីក លទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុ ព្រមទាំងត្រួសត្រាយផ្លូវសម្រាប់មនុស្សរាប់លាន បន្តបន្ទាប់ទៀត ដើម្បីទទួល បានការរីកចម្រើន។

តោះចូលរួមជាមួយពួកយើងក្នុងដំណើរផ្លាស់ប្តូរនេះ!

ចក្ខុវិស័យ

ជាវិទិការដែលឈានមុខគេ និងប្រកបដោយទំនុកចិត្ត របស់ប្រទេសកម្ពុជា ដែលជំរុញឲ្យមានការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ទៅកាន់អ្នកប្រើប្រាស់ និងអាជីវកម្ម ដែលមិនទាន់ទទួលបានសេវាពីស្ថាប័ន ហិរញ្ញវត្ថុ។

បេសកកម្ម

ផ្តល់លទ្ធភាព អោយអ្នកប្រើប្រាស់ និងអាជីវកម្ម ដែលមិនទាន់ទទួលបានសេវាពីស្ថាប័ន ហិរញ្ញវត្ថុ ទទួលបានដំណោះស្រាយ សេវាហិរញ្ញវត្ថុដ៏រហ័ស តាមរយៈនវានុវត្តន៍បច្ចេកវិជ្ជា និងធ្វើការទំនើបកម្ម ប្រព័ន្ធឥណទានហួសសម័យ។

គុណតម្លៃ ៤.០

DNA តែមួយ រួមគ្នាបង្កើតវប្បធម៌ថ្មី

រះឡើង ឆ្ពោះទៅកាន់ភាព​​ប្រកួត​ប្រជែង​ និងសម្រេច​បាន​នូវ​ឧត្តមភាព​

  • ទទួលយកការច្នៃប្រឌិត៖ ប្រកួតប្រជែងទៅនឹង ភាពដដែលៗ ហើយបង្កើត វប្បធម៌នៃការគិតប្រកបដោយភាពច្នៃប្រឌិត និង ខុសប្លែកពីគេ។
  • ខិតខំកែលម្អឥតឈប់ឈរ៖ ទទួលយកមតិកែលម្អ ហើយប្រើប្រាស់វាជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការលូតលាស់ និងឧត្តមភាព។
  • ការសម្របខ្លួនគឺជារឿងសំខាន់៖ រក្សាភាពរហ័សរហួន និងទទួលយកគំនិតច្នៃប្រឌិត ដើម្បីជំរុញប្រសិទ្ធភាព និងភាពជោគជ័យ។

ការប្តេជ្ញា បង្កើតលទ្ធផលការងារ

  • ការ​ជំរុញ លទ្ធផលការងារ​៖ សម្រេច​បាន​លទ្ធផល​ល្អ​ឥត​ខ្ចោះ​ជា​ប្រចាំ និង​លើស​ពី​ការ​រំពឹង​ទុក។
  • មាន​ភាព​ជា​ម្ចាស់ការ៖ តាំង​ចិត្ត​ឱ្យ​ទទួល​បាន​ជោគជ័យ​ នូវ​រាល់គម្រោង​ទាំង​មូល ដោយ​ធ្វើ​លើស​ពីការងារដែលចាត់តាំង។
  • ផ្តោតលើការងារ៖ ផ្តល់អាទិភាពដល់ការសម្រេចបាននូវគោលដៅដោយឈរលើស្មារតីជាក្រុម ព្រមទាំងប្រមូល ភាពជោគជ័យជាចំបង ជាជាងភាពអត្មានិយម និងផលប្រយោជន៍ផ្ទាល់ខ្លួន។

ឈ្នះៗ ទាំងអស់គ្នា

  • សហការគ្នា ដើម្បីបង្កើតផល​វិជ្ជមាន៖ រួបរួមគ្នាដើម្បីសម្រេចបាននូវគោលដៅគ្រប់ៗគ្នា និងបង្កើនផលវិជ្ជមានអោយអស់ពីលទ្ធភាព។
  • អោយតម្លៃ លើពេលវេលា៖ ចម្រាញ់ធនធានអោយអស់ប្រសិទ្ធភាព និងប្រើប្រាស់ ប្រកបដោយការគោរព និងទាញយកអត្ថប្រយោជន៍អោយសាកសមនឹងតម្លៃនៃពេលវេលារ។
  • និយាយត្រង់ និងច្បាស់៖ ប្រាស្រ័យទាក់ទងគ្នាប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីជៀសវាងការយល់ច្រឡំ និងធានាបាននូវកិច្ចសហការប្រកបដោយប្រសិទ្ធភាព។

ក្រុមការងារ

ភាពជាអ្នកដឹកនាំ និងសហស្ថាបនិក

លោក​ សៅ សារ៉ុន
ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ
មានបទពិសោធន៍ ១៥ឆ្នាំនៅក្នុងផ្នែកលក់ ទីផ្សារឌីជីថល ការអភិវឌ្ឍន៍អាជីវកម្ម ​ប្រតិបត្តិការ និងការស្រាវជ្រាវទីផ្សារ។​ លោកធ្លាប់ប្រលូកការងារជាមួយក្រុមហ៊ុនទាំងក្នុងស្រុកនិងអន្តរជាតិផងដែរ។ គាត់ មានបទពិសោធន៍ក្នុងវិស័យផ្សេងៗគ្នាជាច្រើន រាប់បញ្ចូលទាំង ផ្នែក ផលិតផល សេវាកម្ម យានយន្ត សេវាកម្មជួល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំណីអាហារ និងភេសជ្ជៈ ដឹកជញ្ជូន និងថ្មីៗនេះ គឺបានចូលរួមជា សហស្ថាបនិកធុរកិច្ចជំនាន់ថ្មី សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ។
លោក ជា ចាន់តារ៉ា
គណៈប្រធាននាយកយុទ្ធសាស្ត្រសាជីវកម្ម
មានបទពិសោធន៍១៣ឆ្នាំក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ដោយ​ភាគច្រើនស្ថិតក្នុងដំណាក់ ​កាល​​ចាប់​ផ្តើមនៃ​​​អាជីវកម្ម និងបាន​​បម្រើ តួ​នាទីជា​ច្រើនចាប់ តាំងពី ថ្នាក់មន្រ្តី រហូតដល់ប្រតិបត្តិក្នុង​ស្ថាប័ន។ លោក​មានជំនាញផ្នែកលក់ ទីផ្សារ និងសេវាកម្មបង់រំលស់ដំបូងគេពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីអន និង ពិភពថ្មី ។ ធ្លាប់បម្រើការ ផ្នែកហិរញ្ញវត្ថុ គណនេយ្យ ពន្ធដារ សវនកម្ម និងចូលរួមអភិវឌ្ឍន៍ផែនការអាជីវកម្ម ។ ហើយប្រាំមួយឆ្នាំចុងក្រោយនេះគឺបានចូលរួមជាសហស្ថាបនិកធុរកិច្ចជំនាន់ថ្មី សេវាបច្ចេកវិទ្យា​ហិរញ្ញវត្ថុ។
លោក សន ប៊ុនឡុង
គណៈប្រធាននាយកវិនិយោគ
មានបទពិសោធន៍១២ឆ្នាំនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ លោកមានជំនាញ ត្រួតពិនិត្យលើការអភិវឌ្ឍន៍ និងអនុវត្តផែនការយុទ្ធសាស្ត្រវិនិយោគ គ្រប់គ្រងផលប័ត្រ ដើម្បីបង្កើនផលចំនេញ និងកាត់បន្ថយហានិភ័យរបស់ស្ថាប័ន។ គាត់ដឹកនាំក្រុមអ្នកវិភាគ តាមដាន វាយតម្លៃទីផ្សារដែលមានសក្តានុពល និងកំណត់ឱកាសវិនិយោគថ្មីៗ ដែលជម្រុញអោយមានទំនាក់ទំនងរឹងមាំជាមួយភាគីពាក់ព័ន្ធ ដើម្បី​​ទ្រទ្រង់ដល់ ការរីកលូតលាស់រយៈពេលវែងរបស់អង្គភាព។
លោក FAIZAL Martinus
គណៈប្រធាននាយកព័ត៌មានវិទ្យា
មានបទពិសោធន៍២០ឆ្នាំក្នុងវិស័យអភិវឌ្ឍន៍បច្ចេកវិទ្យា។ គាត់មានមហិច្ចតា ធំក្នុងការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងធំៗដែលអាចអោយមនុស្សជាច្រើនប្រើប្រាស់ទូទាំងអាស៊ី។ គាត់មានស្នា​ដៃ បង្កើតប្រពន្ធ័គ្រប់គ្រង ផ្នែកទូរគមនាគមន៍ ធនាគារ រ៉ែ ភស្តុភារ វេជ្ជសាស្ត្រ ធានារ៉ាប់រង ទេសចរណ៍ និងហិរញ្ញវត្ថុ អោយស្ថាប័នជាច្រើនក្នុងតំបន់អាស៊ីដូចជា កម្ពុជា ថៃ វៀតណាម ឥណ្ឌូនេស៊ី សាំងហ្គាពួរ និងបណ្តាប្រទេសជាច្រើនទៀត។
កញ្ញា ម៉ាន់ អាហ្សីហ្សាស់
ប្រធានផ្នែកហានិភ័យ
មានបទពិសោធន៍លើសពី៥ឆ្នាំនៅក្នុងការដឹកនាំក្រុមការប្រមូល បង្កើ​​ត​យុទ្ធសាស្រ្ត កាត់បន្ថយហានិភ័យឥណទាន និងធានាការអនុវត្តដែលអនុលោមតាមស្តង់ដារច្បាប់។ គាត់មានសមត្ថភាពវិភាគ តាមដានលទ្ធផលហានិភ័យ អនុវត្តសកម្មភាពដែលល្អបំផុត ដើម្បីរក្សាទំនាក់ទំនងល្អជាមួយអតិថិជន ជម្រុញប្រសិទ្ធភាពការប្រមូល និងកាត់បន្ថយហានិភ័យហិរញ្ញវត្ថុសម្រាប់ស្ថាប័ន។
កញ្ញា យ៉ាន សុភត្រា
ប្រធានផ្នែកគណនេយ្យពន្ធ
មានបទពិសោធន៍៤ឆ្នាំ ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ពន្ធដា និងសវនកម្ម។ កញ្ញាជួយក្រុមហ៊ុនក្នុងការគ្រប់គ្រងផែនការនិងប្រតិបត្តិការហិរញ្ញវត្ថុទូទៅ រួមមានគណនីទទួល គណនី​ ត្រូវទូរទាត់ គ្រប់គ្រងសាច់ប្រាក់ គ្រប់គ្រងទ្រព្យសកម្មនិងបំណុល រួមទាំងចូលរួមរៀបចំផែនការអាជីវកម្ម និងពន្ធសម្រាប់ស្ថាប័នប្រកបដោយប្រសិទ្ធិភាពខ្ពស់។
កញ្ញា សាន់ ហ្វាអ៊ីហ្សះ
ប្រធានផ្នែកឥណទាន
មានបទពិសោធន៍១០ឆ្នាំក្នុងការវាយតម្លៃនិងរៀបចំលក្ខខណ្ឌឥណទានសម្រាប់អតិថិជន ។គាត់មានជំនាញត្រួតពិនិត្យ វាយតម្លៃ អនុវត្តគោលការណ៏ឥណទាន ជម្រុញកាត់បន្ថយហានិភ័យ។ កញ្ញាដឹកនាំក្រុមការងារក្នុងរការកំណត់កម្រិតឥណទាន និងធានាការអអនុវត្តអនុលោមតាមបទប្បញ្ញត្តិ ដែលធ្វើអោយមានតុល្យភាពហានិភ័យ និងជម្រុញទំនាក់ទំនងល្អជាមួយអតិថិជន ដើម្បីគាំទ្រដល់ស្ថិរភាព និងកំណើនរបស់ស្ថាប័ន។
លោកស្រី ស្រៀង សុម៉ាលីន
ប្រធានផ្នែកលក់
មានបទពិសោធន៍៤ឆ្នាំ ជាអ្នកជំនាញផ្នែកលក់ និងបម្រើសេវាកម្មអតិថិជន។ គាត់បានជម្រុញឱ្យមានការរីកលូតលាស់ការលក់របស់ក្រុមហ៊ុន ដោយដឹកនាំក្រុមផ្នែកលក់​ដើម្បីសម្រេចបាន នូវគោលដៅ អភិវឌ្ឍយុទ្ធសាស្រ្តលក់ និងកសាងទំនាក់ទំនងអតិថិជនអោយកាន់តែរឹងមាំ។ អ្នកនាង បានគ្រប់គ្រង ត្រួតពិនិត្យដំណើរការផ្នែកស្នើសុំឥណទាន កំណត់ឱកាសទីផ្សារ និងធានានូវបទពិសោធន៍ រលូនសម្រាប់អតិថិជន ក្នុងកំឡុងពេលដែលការផ្សព្វផ្សាយផលិតផល និងសេវាកម្មនានារបស់ស្ថាប័ន។
កញ្ញា រុន រស្មីសូរិយា
ប្រធានផ្នែកធនធានមនុស្ស
មានបទពិសោធន៍៧ឆ្នាំ ជាអ្នកជំនាញគ្រប់គ្រងធនធានមនុស្ស។ កញ្ញារៀបចំ ផែនការ យុទ្ធសាស្រ្ត ប្រតិបត្តិ និងតាមដាន លទ្ធផល ជ្រើសរើសបុគ្គលិកនិងតម្រង់ទិស រៀបចំអត្ថប្រយោជន៍ គ្រប់គ្រងលទ្ធភាព និងវាយតម្លៃការងារ បណ្តុះបណ្តាលអាជីពការងារ ការបង្វឹក និង អភិវឌ្ឍន៍សមត្ថភាព ទំនាក់ទំនងរវាងបុគ្គលិក និងស្ថាប័ន រៀបចំសណ្តាប់ធ្នាប់ និងគោលការណ៍ផ្សេងៗ ជម្រុញ បរិយាកាស ការងារជាវិជ្ជមាន។កញ្ញាបង្កើតគំនិតផ្តួចផ្តើមដ៍មានប្រសិទ្ធភាពក្នុងកាស្វែងរក និងបង្កើតធនធាន មនុស្សដែល​ ស្របជាមួយនិងគោលដៅអាជីវកម្ម។
កញ្ញា យន់ ស្រីភី
អ្នកឯកទេសឥណទាន
មានបទពិសោធន៍ជាង៤ឆ្នាំ ជាអ្នកជំនាញក្នុងការវាយតម្លៃ និងការគ្រប់គ្រងហានិភ័យឥណទាន និងជាអ្នកព្រឹក្សាផលិតផលដែលសមស្របជូនអតិថិជន។ កញ្ញាចូលរួមក្នុងការវិភាគទិន្នន័យហិរញ្ញវត្ថុរបស់ អតិថិជន ត្រួតពិនិត្យដំណើរការស្នើរសុំឥណទាន កំណត់លទ្ធភាពនិងទំហំឥណទាន និងផ្តល់ការណែនាំសម្រេច ចិត្តជូនគណកម្មការវាយតម្លៃឥណទាន ដើម្បីកាត់បន្ថយហានិភ័យហិរញ្ញវត្ថុទាំងអ្នកប្រើប្រាស់ និងស្ថាប័ន។
កញ្ញា ហួត ពិសី
អ្នកឯកទេសហានិភ័យ
មានបទពិសោធន៍ជាង៤ឆ្នាំ ជាអ្នកជំនាញក្នុងការគ្រប់គ្រងការប្រមូលឥណទាន និងពង្រឺងទំនាក់ទំនងល្អជាមួយអតិថិជន។កញ្ញាព្រឹក្សាជាមួយអតិថិជនដើម្បីបង្កើតផែនការសងបំណុលដែលត្រឹមត្រូវ ផ្តល់ការណែនាំអំពីដំណោះស្រាយហិរញ្ញវត្ថុ និងធានាការអនុលោមតាមច្បាប់ និងគោលការណ៍​របស់ ក្រុមហ៊ុន។ គោលដៅរបស់គាត់គឺដើម្បីកាត់បន្ថយការខាតបង់ផ្នែកហិរញ្ញវត្ថុខណៈពេលដែលជួយដល់ អតិថិជន ក្នុងការដោះស្រាយបំណុលរបស់ពួកគេ។

ទីប្រឹក្សា

លោកស្រី អ៊ូច ចាន់ណារី
ទីប្រឹក្សាគណនេយ្យពន្ធ
ជានាយកគ្រប់គ្រងក្រុមហ៊ុនភ្នាក់ងារពប្រកាសពន្ធ និងគណនេយ្យ (WeProAct Co.,ltd)។ លោកស្រីិនិងចូលរួមជាមួយពួកយើងក្នុងការព្រឹក្សាលើការគ្រប់គ្រងហិរញ្ញវត្ថុ ពន្ធដារ និងសវនកម្ម ដើម្បី អោយ ការគ្រប់គ្រងមានតម្លារភាព បង្កើនប្រសិទ្ធិភាព និងស្របតាមគោលការណ៍ច្បាប់ជាធរមាន ជម្រុញបង្កើន ទំនុកចិត្ត ជូនអ្នកពាក់ពន្ធ័ទាំងអស់ពិសេសម្ចាស់ភាគហ៊ុន អ្នកវិនិយោគ បុគ្គលិកគ្រប់ជាន់ថ្នាក់ និងអតិថិជន ទាំងឡាយ។
លោក សេង វុត្ថា
ទីប្រឹក្សានីតិកម្ម
ជាអ្នកជំនាញផ្នែកច្បាប់ពាណិជ្ជកម្មប្រចាំក្រុមហ៊ុន។ គាត់ចូលរួមជាមួយពួកយើងក្នុងការ ព្រឹក្សាអំពីក្របខ័ណ្ឌច្បាប់ និងតម្រូវការបទប្បញ្ញត្តិ ដោយធានាថាអាជីវកម្មរបស់យើងបានប្រកាន់ខ្ជាប់ខ្ជួន នូវរាល់ច្បាប់ បទបញ្ញត្តិ ស្នើរសុំនូវរាល់អាជ្ញាប័ណ្ណពាក់ព័ន្ធ និងស្តង់ដារឧស្សាហកម្ម ខណៈពេល ដែលកាត់ បន្ថយហានិភ័យ និងបង្កើនសុចរិតភាព ​នៃ ប្រតិបត្តិការ។

តស់ រួមគ្នាបង្កើតកន្លែងធ្វើការ ដែលមានអារម្មណ៍ប្រសើរ

From short term loans to online bill payments. True Balance is here to make your life easier with smart financial solutions.

CSR initiative

ការចូលរួមចំនែកក្នុងសង្គម

ការចូលរួមចំនែកក្នុងសង្គមមានន័យថាជាដំណើរដែលបុគ្គលៗមានសកម្មភាព ឬចូលរួមកាន់តែច្រើនក្នុងសកម្មភាពសង្គមផ្សេងៗ។ វាអាចរួមបញ្ចូលការចូលរួមក្នុងការងារស្ម័គ្រចិត្ត ការរួមចំណែកក្នុងសហគមន៍ ការគាំទ្រអង្គការសង្គម ក៏ដូចជាការចូលរួមក្នុងបញ្ហាដែលចាំបាច់នៅក្នុងសង្គម។ ការចូលរួមនេះអាចជាការអភិវឌ្ឍសមត្ថភាពបុគ្គល ការផ្តល់ការគាំទ្រដល់អ្នកដទៃ ហើយដើរតួនាទីសំខាន់ក្នុងការជម្រុញអភិវឌ្ឍន៍សហគមន៍ និងជួយដល់ការបង្កើតសង្គមមាំមួន។

Our Investors

អ្នកវិនិយោគ

ដំណើរទៅកាន់អ្នកប្រើប្រាស់ ​ ១ លាននាក់ និងច្រើនជាងនេះ នៅក្នុងប្រទេសកម្ពុជា 🇰🇭

Jul 2024

Registered Company

Aug 2024

Integration Telegram Bot

Sep 2024

Integration Mobile Apps & LOS with MVP (AI Credit Score)

Oct 2024

Integration UBL (Unified Black List)

Nov 2024

Integration CAMDX

Dec 2024

Integration Smart Axiata

តស់ ចូលរួមជាមួយពួកយើង