ការវិនិយោគក្នុងវ័យ 25 ឆ្នាំរបស់អ្នក
សប្តាហ៍នេះ អែតមីនចង់ចែករំលែកអំពីបទពិសោធន៍ ដែលអត់មានអ្នកប្រាប់សោះ កាលអែតមីននៅអាយុ ២៥ឆ្នាំ។
១) ការពង្រឹងលើ ជំនាញធ្វើ
២) ទំនាក់ទំនងការងារ
៣) ការអភិវឌ្ឍន័ចំណេះដឹង
៤) ចំណេះដឹងហិរញ្ញវត្ថុ
១) ការពង្រឹងលើ ជំនាញធ្វើ បងប្អូនអាចរៀនបានតាមរយៈ ការចុះឈ្មោះរៀនអនឡាញដូចជា Coursera, Udemy, and edX ដែលមានមុខវិជ្ជារៀនជាច្រើននិងចំតម្រូវការការងាររបស់បងប្អូនឬក៏ចូលកម្មវិធីសិក្ខាសាលា ដែលពាក់ព័ន្ធដើម្បីទទួលព័ត៌មានបន្ថែម និងនិន្នាការ ពីវិស័យដែលអ្នកកំពុងធ្វើការងារ
២) ទំនាក់ទំនងការងារ
បងប្អូនអាចជ្រើសរើសអ្នកនាំផ្លូវដែលមានបទពិសោធន៍ ក្នុងវិស័យរបស់អ្នក ប្រាប់គាត់ពីអ្វីដែលចង់បាន និងរៀនពីបទពិសោធន៍ពិត។ ឬក៏ចូលរួមសហគមន៍ឬ ក្រុម អនឡាញដែលមានក្នុងបណ្តាញសង្គម
៣) ការអភិវឌ្ឍន័ចំណេះដឹង
បងប្អូនអាចស្តាប់ Podcasts ឬសៀវភៅអេឡិចត្រូនិច ដែលទាក់ទងនឹងភាពជាអ្នកដឹកនាំ ការទំនាក់ទំនង និងការអភិវឌ្ឍន៍ខ្លួន។
បងប្អូនក៏អាចឆ្លៀតរៀន ពីការសមាធិដែលបច្ចេកទេសមួយជួយអ្នកផ្តោតបានល្អ កាត់បន្ថយភាពតានតឹង និងលើកកំពស់សុខុមាលភាពទូទៅ។
៤) ចំណេះដឹងហិរញ្ញវត្ថុ
បងប្អូនអាចរៀនពីការរៀបចំផែនការថវិកា និងការសន្សំ និងបង្កើតទំលាប់ចាយវាយដែលត្រឹមត្រូវ។ ស្វែងយល់ពីការវិនិយោគ និងហានិភ័យរបស់វា ព្រមទាំងរៀនបង្កើតផែនការហិរញ្ញវត្ថុរយៈពេលខ្លី និងវែងផងដែរ។
