We.Money

យុទ្ធសាស្រ្តសន្សំ ៨០/២០

អែតមីនគ្រាន់តែចង់ចែករំលែកថា ពេលយើងភ្លេចគិតដល់ផ្នែកហិរញ្ញវត្ថុ នោះសុខភាពហិរញ្ញវត្ថុរបស់យើងនឹងអាចលំបាកទៅតាមហ្នឹងដែរ។ ជាហេតុ មនុស្សភាគច្រើនតែងតែមានទំនោរក្នុងការចាយវាយលើសកម្រិតដែលខ្លួនមាន ខកខាកឱកាសក្នុងការសន្សំទៅថ្ងៃអនាគត​ ផ្ទុយទៅវិញបែរជាជំពាក់គេវាន់គរក៏មានដែរ។ យុទ្ធសាស្រ្តសន្សំ ៨០/២០ នេះគឺជាយុទ្ធសាស្រ្តសន្សំដ៏ងាយមួយដើម្បីបែងចែករវាងតម្រូវការ និងការចំណាយតាមចំណង់ អនុញ្ញាតឱ្យយើងបំពេញគោលដៅសន្សំសំចៃរៀងរាល់ខែ​ និងផ្ដល់សេរីភាពក្នុងចាយវាយទឹកប្រាក់ដែលនៅសល់ទៅលើអ្វីៗផ្សេងទៀត។